ថ្មីៗនេះ មានការចែករំលែកវីដេអូរឿងរ៉ាវដ៏ហួសចិត្តមួយ ទាក់ទងករណីមន្រ្តីជលផលខេត្តស្ទឹងត្រែង ចុះចាប់ឈ្មួញដឹកត្រីចែកចាយបន្តឲ្យម៉ូយ ដែលជាប្តីប្រពន្ធមន្រ្តីប៉េអឹម បានបង្កការភ្ញាក់ផ្អើលពេញផ្លូវតែម្តង។
ក្នុងអំឡុងពេលជជែគគ្នានោះ គេបានលឺមន្រ្តីប៉េអឹម ជាឈ្មួញជួញដូរត្រីបន្តិចបន្តួច បានប្រាប់ឲ្យដឹងថា អនុប្រធានមន្រ្តីជលផលឈ្មោះ វង់ សាវឿន បានចុះស្ទាក់ឃាត់ ចង់ចាប់ទាំងមនុស្ស និងកង់បី ខណៈរកឃើញត្រីដំរីប៉ុន្មានក្បាល និងក្រៅពីនេះ គឺសុទ្ធតែជាត្រីស្រកាធម្មតា។
មន្រ្តីប៉េអឹមនោះ ដែលប្រាប់ថា គាត់ជាប៉េអឹមរាជធានីភ្នំពេញ ឈ្មោះ ម៉ា រុនចំរើនរ័ត្ន ក៏បានសួរថា តើពួកគាត់រកស៊ីខុសត្រង់ណា? ប៉ុន្តែ មន្រ្តីជលផលហាក់ខ្វះលុយចាយទាំងនោះ ពុំបានប្រាប់ខុសអ្វីឲ្យច្បាស់លាស់នោះទេ ដោយបន្ទាប់មកគ្រាន់តែនិយាយថា សំរួលគ្នាទៅ កុំប្រើហិង្សាដាក់គ្នា និងចុងក្រោយថា ឲ្យទៅធ្វើក្រដាសស្នាមត្រឹមត្រូវ ចប់រឿងហើយ។
ទោះជាយ៉ាងណា មន្រ្តីប៉េអឹមរូបនោះ ក៏បានឲ្យមហាជនបានដឹងថា ប្តីប្រពន្ធពួកគាត់ទិញត្រីពីគេពេញតម្លៃ សុទ្ធជាត្រីផុតរដូវនាសាទ ជាត្រីជាប់មងប៉ុណ្ណោះ ហើយបើជាត្រីឆក់ សូមឲ្យចាប់ចុះ។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយបានដាក់ទៅកាន់មន្រ្តីទាំងនោះថា «បើចាប់គួរចាប់កន្លែងនេសាទ មិនគួរណា មកស្ទាក់ចាប់ត្រីគេទិញទេលោក, ចេញមក ភ្លាវខុសរបៀបទៀតហើយ អាញ់អើយអាញ់,…»។
ទាក់ទងរឿងនេះ ប្រជាពលរដ្ឋម្នាក់ ក៏បាននិយាយចំៗថា «ចាប់បានតែតាមម៉ូតូចឹងឯង ដល់ក្រុមអ្នកឆក់ដូចហែរកឋិនអត់ គ្មានឃើញប៉ូលីសនិងខាងជលផលណាបើកភ្នែកមើលឃើញទេ ព្រោះលុយក្រុមអ្នកឆក់បានបិទភ្នែកអស់លោកជិតអស់ហើយ តែបើនៅខាងស្រុកស្ទោង កំពង់ធំ
ស្រុកជីក្រែង សៀមរាប អ្នកឆក់ជិះម៉ូតូដូចហែរកឋិនគ្មានប៉ូលីស ជលផលណាចុះមកបង្ក្រាបទេ ទាល់តែខាងថ្នាក់ខេត្ត ក្រសួងចុះមកបានក្រុមអស់លោកនោះចុះមក ហើយចុះមកនោះចុះមកប្រាប់ក្រុមមេអ្នកឆក់កុំអោយទាន់ចុះឆក់ អ្នកដឹងបានដឹង!»៕ អត្ថបទ៖ CEN