រឿងរ៉ាវតាមទាន់ប្ដីមានស្រីយើងតែងឃើញកើតមានជារឿយៗក្នុងសង្គមបច្ចុប្បន្ន ហើយក៏ធ្លាប់មានផលិតជាខ្សែភាពយន្ដ តែអ្វីដែលកាន់តែឈឺចិត្តនោះគឺប្ដីលួ…ចលាក់ទាក់ទងមិត្តជិតស្និទ្ធដែលទុកចិត្តមកច្រើនឆ្នាំ។
ថ្មីៗនេះ នារីមកពីខេត្ត Fujian ប្រទេសចិនម្នាក់បានចែករំលែកបទពិសោធន៍ជីវិតដ៏ជូរចត់របស់នាងឱ្យដឹងថា៖ «នាង បានរៀបការជាមួយស្វាមីហើយមានកូនម្នាក់ដែលទើបសម្រាលរួច។
នាងជាមនុស្សរៀនមិនខ្ពស់ប៉ុន្មានទេ ហេតុដូចនេះនាងតែងនៅផ្ទះច្រើន ដោយប្ដីជាអ្នករកប្រាក់។ តែពេលមានកូនការចំណាយកើនឡើង ស្ថានភាពគ្រួសារក៏ហាក់តានតឹងជាងមុន នាងក៏បានសម្រេចចិត្តទៅធ្វើការនៅសៀងហៃ ដោយធ្វើជាអ្នកបោសសំអាតតាមផ្ទះ ចំណែកកូនៗផ្ញើនៅផ្ទះឪពុកម្ដាយ»។
«មុនពេលចេញទៅនាងបានផ្ដាំមិត្តជិតស្និទ្ធដែលរស់នៅផ្ទះក្បែរគ្នា ដើម្បីជួយជាភ្នែកជាច្រមុះមើលប្ដី ព្រោះខ្លាចនៅឆ្ងាយគ្នាប្ដីនាងលួចលាក់មានស្រីខិលខូច។ ដោយមិត្តម្នាក់នោះជាមិត្តល្អបំផុត ហើយពួកនាងបានស្គាល់គ្នាយូរមកហើយ ដោយចែករំលែករឿងរ៉ាវជីវិតជាច្រើនជាមួយគ្នា»។
«លុះក្រោយឈប់សំរាកចូលឆ្នាំថ្មី នាងក៏មានគម្រោងចង់មកលេងស្រុកកំណើត ដោយសារតែអំឡុងពេលចូលឆ្នាំថ្លៃឈ្នួលឡានមានការឡើងថ្លៃខ្ពស់ជាងធម្មតា ហើយពិបាករកមធ្យោបាយធ្វើដំណើរដោយមានកម្មករជាច្រើនបានឈប់សម្រាកហើយនាំគ្នាទៅស្រុក។ ហេតុដូចនេះនាងក៏សម្រេចថានឹងមកផ្ទះក្រោយចូលឆ្នាំ»។
«ដើម្បីចង់ឱ្យគ្រួសារភ្ញាក់ផ្អើល នាងមិនបានប្រាប់អ្នកណាមុនទេ ដោយលួ…ចទៅមុនថ្ងៃកំណត់មួយថ្ងៃ ដោយនាងគិតថានឹងទៅផ្ទះនាងជាមុនសិនមុននឹងទៅយកកូនពីផ្ទះឪពុកម្ដាយ។
ពេលនាងទៅដល់ពេលយប់ឃើញផ្ទះស្ងាត់ គិតថាគ្មានមនុស្សនៅ តែពេលចូលដល់បន្ទប់គេងបើកភ្លើង ក៏ឃើញរូបភាពត-ក់-ស្លុ-តសឹងមិនគួរឱ្យជឿនឹងភ្នែក នោះគឺ ឃើញប្ដីនាងដេ-កលើគ្រែជាមួយស្រីម្នាក់ទៀតជាមួយរាងកាយអា-ក្រា-ត ហើយស្រីដែលគេងក្បែរប្ដីនោះគឺជាមិត្តជិតស្និទ្ធដែលនាងទុកចិត្ត និងផ្ដាំផ្ញើ»។
«ក្រោយឃើញនាងមិត្តភក្ដិនាងមិននិយាយអ្វីទាំងអស់ ចំណែកប្ដីនាងបានសួរថា៖ «ហេតុអ្វីនាងមកមិនប្រាប់មុន?» នាងឆ្លើយថា៖ «បើប្រាប់មុននាងនឹងមិនបានឃើញរឿងនេះទេ»។
ក្រោយមកបុរសជាប្ដីបានសារភាពថា៖ «ដោយសារភាពឯកាទើបខ្លួនមានស្រី គាត់សុំទោសចំពោះកំហុ-សលើកនេះ»។ តែស្ត្រីជាប្រពន្ធបានសម្រេចចិត្តច្បាស់ជាមួយខ្លួនឯងហើយ ថានាងមិនអាចធ្វើចិត្តទទួលយកបាននោះទេ នាងក៏សម្រេចចិត្តលែងលះជាមួយប្ដីរូបនេះ ដោយមិនមានការផ្សះផ្សារនោះឡើយ ចំណែកមិត្តភក្ដិនាងបានផ្ដាច់ទំនាក់ទំនងលែងនិយាយអ្វីទាំងអស់៕