ទិដ្ឋភាពស្រ្តីម្នាក់ រត់ដេញតាមបុរសម្នាក់ ទាំងកណ្តាលយប់ ក្នុងស្ថានភាពនរុំកន្សែងពោះគោននលគក ខណៈបាតជើងទទេស្អាត ដែលមើលទៅហាក់ដូចជានាងទើបតែរត់ចេញពីសណ្ឋាគារ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់ភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនដឹងថាអ្នកទាំងពីរមានរឿងអ្វីនឹងគ្នានោះទេ។
ហេតុការណ៍នេះត្រូវបានឃើញ និងថតដោយអ្នកដំណើរកាលយប់ពីថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមផ្លូវ Maoming ខេត្ត Guangdong ប្រទេសចិន។
ហើយវីដេអូទិដ្ឋភាពរត់ដេញតាមគ្នារបស់គូស្នេហ៍នេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមចិន។
ស្ត្រី រូបនោះត្រូវបានឮ ស្រែក ខ្លាំងៗ ថា ៖ « ស្តាប់ ការ ពន្យល់ របស់ ខ្ញុំ វា មិន ដូច ការ គិត អី ទេ លើក នេះ ខ្ញុំ ស្រវឹង ធ្លាក់ ក្នុង អន្ទាក់…» ។
តែយ៉ាងណាមិញ បើ តាម ប្រជាពលរដ្ឋ ដែល ឃើញ ហេតុការណ៍ បានប្រាប់ឲ្យដឹងថា បុរស ដែល ចាក ចេញនោះ គឺ ប្ដី របស់ នាង។
គាត់តាមទាន់ប្រពន្ធរបស់គាត់ “មានទំនាក់ទំនងស្នេហា” ជាមួយប្រុសផ្សេងនៅក្នុងសណ្ឋាគារ ដូច្នេះគាត់បានថតរូបទុកជាភស្តុតាង រួចចាកចេញទាំងកំហឹ…ង ដែលជាហេតុធ្វើឲ្យស្រ្តីជាប្រពន្ធប្រហែលដឹងខ្លួនខុស ខំរត់ដេញតាមប្តី តែភ្លេចថា នាងគ្រាន់តែរុំជាមួយកន្សែងពោះគោប៉ុណ្ណោះ។
ហេតុការណ៍ នេះ បន្ទាប់ពី មានការ ចែករំលែក តៗ គ្នា នៅលើ បណ្តាញ សង្គម បាន បន្សល់ នូវ មតិ សាទរ ព្រោងព្រាត ។ មនុស្ស ជា ច្រើន បាន រិះ គន់ ពី ភាព មិន ស្មោះ ត្រង់ របស់ ប្រពន្ធ និង អាណិត អាសូរ ចំពោះ ការ ឈឺ ចា…ប់ របស់ ប្ដី។
ក្នុងនោះ អ្នកខ្លះបានលើកសរសើរប្តីថា៖ «ប្តីកំសត់ ក្រឡេកមើលអាកប្បកិរិយារបស់គាត់ អ្នកអាចប្រាប់បានថា គាត់ជាមនុស្សស្ងប់ស្ងាត់ ជាអ្នកថ្លៃថ្នូរ មានចំណេះដឹង»។
ខណៈអ្នកខ្លះទៀតបានជេរស្រ្តីជាប្រពន្ធថា៖ «លួ…ចផិ…តក្ប…ត់ប្តីប៉ុណ្ណឹងហើយ នៅមុខក្រាស់ សុំឲ្យគាត់លើកលែងទោសទៀត ស្រីបែបនេះ សូមកុំយកធ្វើជាប្រពន្ធទៀត…»៕