ចា…ប់បានហើយ អនិកជនខ្មែរអាមេរិក ដែលយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ អនិកជនខ្មែរអាមេរិក វ័យ៦៨ឆ្នាំ ដែលបានយកខ្សែភ្លើងឆក់សម្លា…ប់ប្រពន្ធ ក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
ត្រូវបានសមត្ថកិច្ចចា…ប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជន…ស…ង្ស័…យមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក បានរត់គេច ខ្លួន ក្រោយកើតហេតុកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរ…ង…គ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆ…ក់បណ្ដាលឲ្យស្លា…ប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ ។
បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ បានឲ្យដឹងថា ដើមឡើយគាត់លឺសំឡេងឈ្លោះប្រកែកគ្នារវាងជន…រងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចា…ក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។
ក្រោយមកក្មួយរបស់ជនរ…ងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរ…ងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លា…ប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង៕