ភ្នំពេញ៖អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ លោកថុល សុភិទិ ដែលរបូតពានព្រោះ មិន អាច យក ឈ្នះ លីម តិចម៉េង នៅវគ្គផ្ដាច់ព្រ័ត្រនោះមន្ដស្នេហ៍របស់អ្នកលេងម៉ូដសាក់ និង ជា កូនមន្រ្ដីធំផ្កាយ២រូបនេះ មិនធម្មតា នោះទេព្រោះមាន ទាំងក្រមុំនិងមេម៉ាយធ្លាក់អន្លង់ស្នេហ៍
លោក។ប៉ុន្ដែគេឃើញភិទិ ហាក់បង្ហាញភាពស្វាក់ ស្នេហ៍ តែជាមួយអ្នកមេម៉ាយជាងក្រមុំ ទៅវិញ ព្រោះក្នុងពេលតែមួយនេះលោកត្រូវមេម៉ាយសាច់ សខ្ចីដល់ទៅ២នាក់ បង្ហា ញការពេញចិត្តបុរសសំបុរស្រអែមរូបនេះនោះគឺអ្នកមេម៉ាយកូន១នាងពេជ្រ សូលីកា ដែលត្រូវបានគេសង្ស័យ ថា
នាងមានទំនាក់ទំនងស្នេហាជាមួយកូនលោកផ្កាយ២ រូបនេះតាមរយៈ ភាពស្និតស្នាល រវា ង នាង និងភិទិ តាំងពីដើម ខែសីហា ឆ្នាំ២០២២ តែស្រីពេជ្រ បែជាថានាងគ្រាន់ តែ ជាFan របស់ ភិទិ ទៅវិញ ខណៈដែលមុននេះ ពួកគេចាប់ ដៃ គ្នា ថតសម្ដែងMV បទ”ហេតុអ្វីយើង បែកគ្នា?” ដោយសូលីកា បានក្លាយទៅជាអ្នកMake Up ឲ្យភិទិ និងលេងឈុត អោប ថើបគ្នាក្នុង អាង ទឹកទៀតផង។
អ្វីដែលគូរឲ្យចាប់អារម្មណ៍អំឡុងពេលសុភិទិ កាន់តែត្រូវបានគេចាប់ អារ ម្មណ៍ ក្រោយច្រៀងCover បទ”មិនអាច ឃាត់ទេ”នោះមកស្រាប់តែពេលនេះ លេចអ្នក មេម៉ាយ សាច់ សខ្ចីម្នាក់ទៀតដែលសម្រស់មិនចាញ់នាងពេជ្រ សូ លីកា នោះទេ ហើយ នាង បាន បញ្ចេញ រូប ភាពកៀកកើយបែបជា
គូសង្សារជាមួយភិទិ ជាច្រើនដែលជាលក្ខណៈ ផ្អែមល្ហែម នោះគឺអ្នក មេ ម៉ាយរូបស្អាតនាងឡុង ម៉ានីន ។អ្នកមេម៉ាយវ័យក្មេងតែមានទ្រព្យស្ដុកនិងចូលចិត្ត ស្លៀក ឈុត ប៊ីគីនីបង្ហាញសាច់ដូចម៉ែសំឡីនៅលើឆ្ឆេខ្សាច់រូបនេះបានបញ្ចេញរូបភិទិ ចាក់សាក់ ឈ្មោះ នាង នៅលើ ក្បា ល ពោះរបស់គេទៀតផង
តែនាងថានោះគ្រាន់តែជារូបភាពចាស់ ឬអតីតកាល ប៉ុ ណ្ណោះ ហើយនាងបាន បដិសេធ រឿងគេចោទប្រកាន់ថារូបនាងដណ្ដើមភិទិ ពីសង្សារចាស់គេ ដោ យ មេ ម៉ាយរូបស្រស់វ័យក្មេងរូបនេះ ថាមុនរូបនាង និង ភិទិ ក្លាយជាសង្សារគ្នា គឺទាំងសង ខាង បានបែកអ្នកចាស់ដូចគ្នា។
បើតាមសកម្មភាពរបស់ថុល សុភិទិ នៅពេលនេះគេសង្កេតឃើញថាតារាចាក់ សាក់ រូប នេះពិបាកគេចរឿង បាន ប្រពន្ធមេម៉ាយ ព្រោះលោកច្រើនតែស្និតស្នេហ៍អ្នកមេម៉ាយ ជាចំហ ច្រើន
ជាងក្រមុំដែលសកម្មភាពបែបនេះ ហើយ ធ្វើ ឲ្យក្រមុំៗខ្លះ ដែលលង់ស្នេហ៍លោកចាប់ផ្ដើម ដក ខ្លួនថយទៅវិញ។Fan របស់ភិទិ ខ្លះនិយាយបែបលេងសើចថា ដោយ សារតែ អ្នកមេម៉ាយ មានបទពិសោធន៍ទើបភិទិ មើលរំលងក្រមុំបែបនេះ…៕