ចិន៖ នៅលើផែនដីដ៏ធំទូលាយមួយនេះ ពេលខ្លះវាក៏អាចជាកន្លែងដែលតូចចង្អៀតបំផុតសម្រាប់មនុស្សមួយចំនួនផងដែរ ត្បិតអ្នកព្យាយាមរត់គេចពីគ្នាមួយចំនួនបែរជាត្រូវជួបគ្នាក្នុងលក្ខខណ្ឌយ៉ាងកម្របំផុត។
ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅព្រឹកថ្ងៃសោរ៍ ទី២៥ ខែកុម្ភៈនេះបានឲ្យដឹងថា មានបុរសម្នាក់បានណាត់នារីបម្រើសេវាកម្សាន្តម្នាក់មកជួបនៅក្នុងសណ្ឋាគារ
ហើយពេលនារីរូបនោះមកដល់ទើបគាត់ដឹងថា នាងគឺជាប្រពន្ធរបស់គាត់ ដែលតែងតែលួ…ចចេញទៅគេងជាមួយបុរសផ្សេងដើម្បីរកចំណូលបន្ថែមរាល់ពេលដែលគាត់មិននៅផ្ទះ។
ហេតុការណ៍ដ៏សែនចៃដន្យនេះបានកើតឡើងនៅក្នុងទីក្រុង Xi An ខេត្ត Shaanxi ភាគកណ្តាលនៃប្រទេសចិន ខណៈអត្តសញ្ញាណរបស់ប្តីប្រពន្ធមួយគូនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។
ប្រភពខាងលើបានបន្តថា នៅក្នុងយប់កើតហេតុ នោះ គឺបុរសជាប្តីបានត្រលប់មកពីធ្វើការងារនៅតាមខេត្តវិញតែរូបគាត់មិនទាន់ចូលផ្ទះវិញភ្លាមនោះទេ ដោយបន្តសម្រាកនៅក្នុងសណ្ឋាគារមួយយប់សិន។
នៅក្នុងបន្ទប់សណ្ឋគារនោះ បុរសជាប្តីបានប្រទះឃើញលេខទូរស័ព្ទសម្រាប់ទាក់ទងរកសេ…វាផ្លូ…វ…ភេ…ទ ហើយគាត់ក៏បានប្រើប្រាស់លេខទូរស័ព្ទរបស់សណ្ឋាគារដើម្បីទាក់ទងយកនារីម្នាក់មកគេ…ងជាមួយ។
ពេលទៅដល់ក្នុងបន្ទប់សណ្ឋាគារភ្លាម ស្រាប់តែនារីបម្រើសេវាកម្សាន្តដែលកំពុងតែពាក់ម៉ាស់យ៉ាងជិតនោះបានព្យាយាមរត់ចេញទៅវិញភ្លាម ព្រោះគាត់ស្គាល់យ៉ាងច្បាស់ថា បុរសដែលកំពុងដេកចាំគាត់នៅគ្រែនោះគឺជាប្តីរបស់គាត់។
ភ្លាមនោះបុរសជាប្តីក៏បានរត់ទៅឃា…ត់នាង ហើយក្រោយពេលដោះម៉ាស់របស់នាងចេញទើបគាត់ដឹងថា នាងគឺជាប្រពន្ធរបស់គាត់។ ក្រោយជួបរឿងដ៏ហួសចិត្តនេះ ប្តីប្រពន្ធទាំង ២នាក់នេះក៏បានឈ្លោះគ្នានិងវា…យ…តបគ្នាយ៉ាងខ្លាំង រហូតដល់មានអន្តរាគមន៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
ក្រោយធ្វើការស៊ើបអង្កេតនិងយោងទៅតាមអង្គហេតុជាក់ស្តែង អាជ្ញាធរចិនសម្រេចឃុំខ្លួនបុរសជាប្តីចំនួន ៨ថ្ងៃ និងពិន័យជាប្រាក់ចំនួន ៤០០យន់ (ប្រហែល ៥៨ដុល្លារ) ហើយស្ត្រីជាប្រពន្ធត្រូវឃុំខ្លួនចំនួន ៣ថ្ងៃនិងពិន័យជាប្រាក់ចំនួន ២០០យន់ (ប្រហែល ២៩ដុល្លារ) ត្បិតពួកគាត់សុទ្ធតែបានប្រព្រឹត្តខុសដូចគ្នា គ្រាន់តែទំហំនៃកំហុសមិនដូចគ្នា៕