ភ្នំពេញ ៖ តារាចម្រៀងលំដាប់កំពូល មាស សុខសោភា ហាក់មិនសូវញញើតនឹងការរិះគន់ការចំពោះការលេងខ្លួនតែងកាយ លេចលើ លេចក្រោម ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងទៅៗ
ក្នុងចំណោមតារាស្រីផ្នែកចម្រៀងលំដាប់កំពូលៗ មានដូចជា ឱក សុគន្ឋកញ្ញា, សុគន្ឋ និសា និង ពេជ្រ សោភា គឺ មានតែ មាស សុខសោភា ម្នាក់គត់ឡើងខ្លាំងរឿងនិយមលេងខ្លួនឆើតឆាយ បញ្ចេញសាច់ទាំងញញឹម ធ្វើឱ្យគេមើលទៅឃើញថា សោភា ពិតជានៅតែស្រស់ស្អាតដូចកាលពីវ័យក្មេង។
មាស សុខសោភា ហាក់មិនបារម្ភច្រើនសោះអំពី ការបង្ហាញចម្រៀងល្អៗលួងចិត្តហ្វេនៗ អ្នកគាំទ្រកាន់តែចាយពេលវែងឆ្ងាយទៅៗ ខុសកាលពីច្រើនឆ្នាំមុន នាងឧស្សាហ៍មានបទចម្រៀងថ្មីៗ ខ្លឹមសារល្អៗចេញច្រៀងច្រើន និងសម្ដែងច្រើន។
ពេលនេះ តារាសំឡេងស្រួយពូកែប្រើមនោសញ្ចេតនាតម្អែរតម្អូញ ហាក់ងាកបែរទៅរកជំនួញ និងកាន់តែបង្ហាញសេចក្តីសុខជាមួយគូស្នេហ៍យ៉ាងរីករាយក្រោយឈប់លាក់បាំង ខណ:អ្នកគាំទ្រនៅតែទន្ទឹងរង់ចាំបទចម្រៀងល្អៗរបស់នាង។
មាស សុខសោភា បានរក្សារភាពស្ងៀមស្ងាត់ជាច្រើនខែមកហើយ មិន ទាន់វាយលុកទីផ្សារបទចម្រៀងសម្រាប់ឆ្នាំថ្មីនោះទេ ខណៈអ្វីដែលនាងធ្វើឱ្យមហាជន ចាប់ អារម្មណ៍ នាពេលនេះ គឺការតុបតែងខ្លួនបែបសិចស៊ីជាជាងចេញបទ ចម្រៀ ង ថ្មី។
ការពន្យារពេលចេញបទចម្រៀងថ្មី របស់ មាស សុខសោភា នាពេលនេះ អាចជាយុទ្ធសាស្រ្ដថ្មីមួយទៀតសម្រាប់នាងក្នុងការរៀបចំជើងព្រួល ព្រោះថា កាលពីឆ្នាំ២០២២ សុខសោភា បានស្ទះម្ដងរួចទៅហើយ ដោយសារតែពេលនោះនៅដើមឆ្នាំ២០២២ នាងបានប្រកាសក្ដែងៗថា នឹង ធ្វើឱ្យទស្ស និកជនភ្ញាក់ផ្អើលតាមរយៈការបញ្ចេញអ្វីដែលថ្មីបំផុតពុំ ធ្លាប់មានក្នុងអាជីព របស់នាង ក៏ដូចជាបំបែកទីផ្សារ ចម្រៀងដូច្នោះដែរ។
ប៉ុន្ដែអ្វីៗមិនដូចការរំពឹងទុកនោះទេ ព្រោះ សុខសោភា អត់ទាន់អាចធ្វើព្យុះភ្លៀងបានឡើយកាលពីឆ្នាំ ២០ ២២ ពោលគឺអ្វីដែលទាក់ ទាញសម្រាប់នាង ហើយគ្រប់គ្នា មើលឃើញនោះ គឺការលេងខ្លួន ការប្រើសម្លៀកបំពាក់ឆើតឆាយម៉ូដថ្មីៗ បែបប្រពៃណី បែបស៊ីវីល័យ ដែលហាក់ដូចជាផ្លាស់ ប្ដូរសឹង តែទាំងស្រុងទៅវិញ។
ចំពោះ មាស សុខសោភា វិញ ចាប់តាំងពីនាងបើកចំហស្នេហ៍ឡើងវិញមក នាងនៅតែមិនទាន់លៃលកពេលវេលាដឹកដៃស្វាមីចូលរោងការ ធ្វើឱ្យផ្អើលក្រុមអ្នកសិល្បៈម្តងទៀតនោះទេ ខណៈកាលឆ្នាំ២០០៩ នាងរៀបការស្ងាត់ៗ មិនសូវមានគេដឹងនោះឡើយ,
ម្ល៉ោះហើយ ទើបគេនៅតែគិតថា តារាស្រីមានប្រភពមកពីស្រុកកៀនស្វាយរូបនេះ នឹងរកវេលាល្អ ដឹកដៃម្ចាស់ចិត្តជាអាណិកជនរស់នៅកាណាដា ចូលរោងការម្តងទៀតឱ្យបានពេញមុខមាត់ សមឋានៈជាតារាលំដាប់ប្រទេស មានឈ្មោះល្បីទាំងក្នុង និងក្រៅប្រទេស៕