សង្ស័យគេធ្វើស៊ីទេដឹង? ស្រ៊ាវខ្លួនដឹកស្រីស្នេហ៍ទៅផ្ទះសំណាក់ តែមិនទាន់ដល់កន្លែងស្រួលផង ស៊យអស់ទាំងម៉ូតូ អស់ទាំងទូរស័ព្ទ…
នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២៣ បុរសម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ឌុបស្រីស្នេហ៍ បំណងយកទៅដេកនៅផ្ទះសំណាក់ តែមិនទាន់ដល់ផង
ត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាព ដកកាំភ្លើ–ងខ្លីភ្ជ–ង់វ– ាយបែ–កក្បាលហើយប្ល–ន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ត្រង់ចំណុចដីឡូត៍មួយកន្លែងកែងនឹងផ្លូវលេខ៣០ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ផុត សុផាត អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបា–ញ់ថ្នាំឡាន ស្នាក់នៅជិតវត្តស្លែង តាមបណ្តាយផ្លូវជាតិលេខ៣ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ រីឯនារីជាគូស្នេហ៍មានអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTVមួយកន្លែង ស្នាក់នៅទួលពង្រ ជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
ម៉ូតូដែលជនសង្ស័យប្ល–ន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ7842 (មិនចាំតួអក្សរ) ។ ដំបូងឡើយរូបគាត់និងសង្សារ របស់គាត់បានចេញពីក្លិបវីតណាយ ហើយក៏ជិះម៉ូតូតាមផ្លូវទួលពង្រ មកដល់ភ្លើងស្តុបទួលពង្រ ក៏ឈប់ទិញបាយនិងទឹកសុទ្ធមួយដប រួចជិះបន្តទៅផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត និងបត់ទៅទិសខាងជើងតាមបណ្ដោយផ្លូវលំក្នុងគោលបំណងចូលដេកក្នុងផ្ទះសំណាក់
ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងមកពីក្រោយបានកៀ–រម៉ូតូគាត់ឲ្យដួ–ល ហើយក៏បានដ-កកាំភ្លើ–ងខ្លីគំ–រា–មពួកគាត់ ខណៈពេលនោះ
គាត់បានរត់ចេញពីកន្លែងកើតហេតុ ដោយជនសង្ស័យម្នាក់នានដេញតាម យកកាំភ្លើងវ– ា-យក្បាលគាត់បណ្ដាលឱ្យបែ–កនឹងយកទូរស័ព្ទដៃមួយគ្រឿងថែមទៀត។
ចំណែកជនសង្ស័យម្នាក់ទៀត ក៏ទ ះកំ–ផ្លៀ–ងស្ត្រីដែលត្រូវជាសង្សាររបស់គាត់បណ្ដាលឲ្យដួ–លខ្ទា–តចូលទៅក្នុងព្រៃត្រែង។ ឆ្លៀតពេលនោះជនសង្ស័យក៏បានលើកម៉ូតូរបស់គាត់ ជិះទៅទិសខាងត្បូងគេចបាត់ស្រមោលទៅ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះមកដល់កន្លែងកើតហេតុ ដោយបានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងសួរនាំកំណត់មុខសញ្ញាដើម្បីធ្វើការស្រាវជ្រាវចាប់ជនដៃដល់យកមកផ្ដ–ន្ទាទោ–សតាមច្បាប់៕