ចង់ញ៉ែឬយ៉ាងណាពូ? ថ្មី ទៀត ហើយ ម៉ោង ៣ជិត ភ្លឺ ទៅហេីយ កំពុង បេីកឡាន តាម ផ្លូវ សុខៗ ស្រាប់ តែមាន ប៉ូលិស ចរាចរណ៍ ជិះម៉ូតូដេញតាម ដល់ បេីក កញ្ចក់ សួរ ស្រាប់តែ គាត់ឆ្លេីយថា…(មានវីដេអូ)
យោង តាម ការ បង្ហោះ ពី នារី ដ៏ ស្រស់ស្អាត ម្នាក់ កាល ពី យប់ ឈាន ចូល ថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ២០២៣ បាន ចែករំលែក នូវ ឃ្លីប វីដេអូ ដ៏ ភ្ញាក់ផ្អើល មួយ ខណៈដែល វេលា ម៉ោង ៣យប់ ជ្រៅ ទៅហេីយ ពេល រូបនាង កំពុង ធ្វើ ដំណើរ ដោយ រថយន្ត ក៏ស្រាប់ តែមាន បុរស ម្នាក់ ក្នុង ឯក សណ្ឋាន ប៉ូលិស ចរាចរណ៍ បានជិះម៉ូតូដេញតាម ឃាត់ រថយន្ត របស់ខ្លួន ដោយ លេីក ហេតុ ផល មិន ពាក់ ខ្សែ ក្រវាត់ ។
នារី ដ៏ ស្រស់ស្អាត រូបនេះ ដែលមាន គណនី ហ្វេសប៊ុក ឈ្មោះ Yubee Ly បាន មាន ការ រៀប រាប់ ឲ្យ ដឹង យ៉ាង ដូច្នេះ ថា ៖«បងប្អូនសូម ប្រយត័្ន ម៉ោងជិត3ភ្លឺចាប់ខ្សែក្រវាត់ជិះដេញតាម ហេីយខ្ញុំដាក់ខ្សែក្រវាត់ហេីយហ្នឹង ហេតុអ្វីដេញតាំងពីស្តុបចំកាមន មកដល់ច្បាអំពៅ ដល់ខ្ញុំទាញទូរសព្ទវាជិះរត់ខ្ញុំក៏បេីកញ្ចក់បន្តិចសួរតែខ្ញុំអត់បានឈប់ទេ
ហេីយខ្ញុំមានរឿងអីវាថាអត់ដាក់ខ្សែក្រវាត់ហេីយម៉ោង៣ព្រឹកហេីយ វាថាខ្ញុំអត់ដាក់ខ្សែក្រវាត់ វាភ័យក៏សម្រួល តែសម្រួល ម៉េច ដេញតាមខ្ញុំដូចខ្ញុំហ្នឹងធ្វេីរឿងខុសច្បាប់ បងប្អូនសូមប្រុង ប្រយត័្ន ទាំងអស់គ្នា ស្អែកខ្ញុំនឹងបង្ហាញស្លាក់លេខម៉ូតូ និងតាម កាមេរ៉ា ក្នុងឡានខ្ញុំសាហាវណាស់ ជិះដល់ឡានទំនេីបហេីយចង់ធ្វេីសុីទៀត ស្រុកខ្មែរ»។