ខូចពូជប្រុសៗអស់ហើយ! បុរសក្រីក្រតាមទាន់ឃើញប្រពន្ធជិះឡានជាមួយប្រុសថ្មី សុខចិត្តលុតជង្គង់សំពះអង្វរប្រពន្ធហើយ ចុងក្រោយប្រពន្ធបែរជាបោះពាក្យសម្តីដាក់ប្តីយ៉ាងឡូយបែបនេះថា…(មានវីដេអូ)
កាលពីថ្មីៗនេះ ពិភពអនឡាញបានចែករំលែករឿងរ៉ាវដ៏ខ្លោចចិត្តមួយ ដោយបុរសម្នាក់បានកាន់សំបុត្រអាពាហ៍ពិពាហ៍មួយតាមស្វែងរកប្រពន្ធ មុនពេលរកឃើញប្រពន្ធកំពុងនៅក្នុងរថយន្តជាមួយបុរសម្នាក់
ហើយគាត់សូម្បីដាក់ចិត្តដាក់កាយលត់ជង្គង់ឱបជើងប្រពន្ធ អង្វរសូមឲ្យនាងវិលត្រឡប់ទៅផ្ទះវិញទៅ ស្ថិតនៅចំពោះប្រុសស្នេហ៍របស់នាង។ នៅក្នុងវីដេអូឃ្លីប TikTok ដែលកំពុងរីករាល
បានបង្ហាញបុរសជាប្តីរូបនោះ បានព្យាយាមទាញប្រពន្ធរបស់គាត់ ចុះចេញពីក្នុងរថយន្ត ហើយនិយាយទៅកាន់បុរសម្នាក់នោះថា ចាំនិយាយជាមួយអ្នកច្បាប់ទៅ មុនពេលលើកបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ ឲ្យបុរសរូបនោះមើល។
បើតាមការឲ្យដឹង បុរសរូបនោះ និងប្រពន្ធរបស់គាត់ គឺមានកូនជាមួយគ្នាម្នាក់ អាយុ ១ ឆ្នាំ ប៉ុន្តែ នៅពេលដែលគាត់ព្យាយាមផ្សះផ្សាប្រពន្ធឲ្យមកផ្ទះវិញ ស្រាប់តែប្រពន្ធនិយាយថា
ចាំជួបគ្នានៅតុលាការក្នុងពេលឆាប់ៗនេះ។ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានសម្តែងនូវក្តីអាណិតដល់បុរសជាប្តីរូបនោះជាខ្លាំង និងបានលើកឡើងថា
ព្រោះតែកូន គាត់សុខចិត្តលត់ជង្គង់សំពះអង្វរប្រពន្ធដល់ថ្នាក់នេះ។ រីឯអ្នកខ្លះទៀតថា ក៏បានព្រលះទៅលើនារីជាប្រពន្ធនោះថា ព្រោះតែឈ្លក់វង្វេងភាពហុឺហា ឡានទំនើប នាងហ៊ានក្បត់ប្តី សូម្បីតែកូនក៏នាងលែងគិតដែរ៕