ទីបំផុតចៅក្រមសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនស្ត្រីជាប្រពន្ធ និងឃា…ត. ក ដៃដល់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ហើយបទល្មើសមួយនេះនឹងផ្តន្ទាទោសដាក់ពន្ធនាគាររយះពេល
ដូចប្រិយមិត្តបានដឹងមកហើយថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសា.ក ស.ព អណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សា.ក ស.ព ស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លា.ប់ ប្តីរបស់ខ្លួន ដោយធ្វេីការឆ.ក់ និងរិ.ត.ក សម្លា.ប់។
យោងតាមគណនីហ្វេសឈ្មោះ Huy Bunleng News បានបង្ហោះអោយដឹងថា «ខេត្តកណ្តាល-អាជ្ញាធរឲ្យដឹងថា ចៅក្រមសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីការឃុំខ្លួនស្ត្រីជាប្រពន្ធដែលជួលឃា.ត. ក សម្លា.ប់ប្តី និងឃា.ត. ក ដៃដល់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីខាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ពីបទ “ឃា.ត.ក.ម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ហើយបើតាមសមត្ថកិច្ចថា បទល្មើសមួយនេះនឹងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
សុំបញ្ជាក់ថា តាមចម្លើយសារភាពរបស់ស្ត្រីជាប្រពន្ធរូបនេះប្រាប់នគរបាលខេត្តកណ្តាល ពីមូលហេតុ ដែលខ្លួនជួលឃា.ត. ក សម្លា.ប់ប្តីនោះ ដោយសារខឹងប្តីដើរអត់ចូលផ្ទះពីរឬ បីថ្ងៃ ហើយចូលមកផ្ទះវិញវា.យធ្វើបាបខ្លួនជាប្រពន្ធ។ ទោះជាបានចម្លើយយ៉ាងនេះក្តី ប៉ុន្តែក៏មានការសន្និដ្ឋានពីមជ្ឈដ្ឋានមួយចំនួនថា នេះអាចជាពាក្យដោះសាររបស់ស្ត្រីជាប្រពន្ធ ដោយសារតែប្រភពខ្លះលើកឡើងថា ជនរងគ្រោះជាប្តី ជាមនុស្សស្លូតបូត សុភាពរាបសារ ។
ទោះជាបែបណាក៏ដោយ សម្លាប់មនុស្សគឺត្រូវមានទោស ហើយបច្ចុប្បន្នឃាតករដៃដល់ឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ត៌ និងស្ត្រីឈ្មោះ សាន់ ធីតា អាយុ៣១ឆ្នាំ ដែលជួលឃា.ត.ក ស.ម្លា.ប់ប្តីខ្លួនឯងនោះ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារហើយ»៕